ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីនិងលោកស្រី កំពុងអញ្ជើញសូត្រមន្ត វេនកាន់បិណ្ឌ នៅវត្តច័ន្ទបុរីវង្ស ជាវត្តដែលសម្ដេចណយ ច្រឹក គង់នៅ

96

ភ្នំពេញ៖លោកឃួង ស្រេងអភិបាលរាជធានីពេញនិងលោកស្រី ជា ស៊ីណា ឃួង ស្រេង រួមជាមួយ

មន្ត្រីក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ តុលា នេះ បានកំពុងប្រារព្វពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌនិងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តច័ន្ទបុរីវង្ស ជាវត្តដែលសម្ដេចណយ ច្រឹក គង់នៅ ស្ថិតក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

     ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនានិងដើម្បីប្រមូលបច្ច័យមួយចំនួនកសាងទីអារាមវត្តអោយមានការអភិវឌ្ឍន៍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

  ពិធីដាក់បិណ្ឌនេះ នៅពេលរសៀលលោកឃួង ស្រេងអភិបាលរាជធានីពេញនិងលោកស្រី  ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ធ្វើពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌនិងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ លុះព្រឹកថ្ងៃទី០៥ តុលា ត្រូវនិងវេនបិណ្ឌទី១១ បើមិនមានការប្រែប្រួលទេ លោកឃួង ស្រេងនិងលោកស្រី  និងអញ្ជើញមកទីអារាមនេះម្តងទៀត ដើម្បីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង