ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និបាតប្រចាំឆ្នាំលើកទី១៣ របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ “អន្តរកាលថាមពលនិងការតាមដានការអនុវត្តសន្និសីទស្តីពីអាកាសធាតុសកល”

24

ភ្នំពេញ៖ ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន បានអញ្ជើញចូលរួមសន្និបាតប្រចាំលើកទី១៣ របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ “អន្តរកាលថាមពល និងការតាមដានការអនុវត្តសន្និសីទស្តីពីអាកាសធាតុសកល” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ កម្មវិធីនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់វិស័យថាមពលសកល ដោយមានការចូលរួមពីថ្នាក់ដឹកនាំគោលនយោបាយថាមពល និងដៃគូអភិវឌ្ឍន៍មកពីបណ្តាប្រទេសជំរុញពិភពលោកប្រមាណជាង ១ពាន់នាក់។

របៀបវារៈសំខាន់ៗនៃសន្និបាតខាងលើ មានដូចខាងក្រោម៖
១. វេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ទស្សនវិស័យអន្តរកាលថាមពលតំបន់ (អន្តរកាលថាមពលអាស៊ីអាគ្នេយ៍)
២. វេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ការពន្លឿនហរិញ្ញប្បទានអន្តរកាលថាមពល និងស្ថាប័នគ្រប់គ្រង
៣. របាយការណ៍វឌ្ឍនភាព និងការកំណត់យុទ្ធសាស្ត្រអាទិភាពពាក់កណ្តាលអាណត្តិ ២០២៣-២០២៧ របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ
៤. វេទិកាវិស័យឯកជន និងសាធារណៈពាក់ព័ន្ធទៅនឹងការវិនិយោគ និងតម្រូវការថាមពល និង
៥. កម្មវិធីពាក់ព័ន្ធសំខាន់ៗដទៃទៀត

សូមជម្រាបជូនផងដែរថា ក្នុងអំឡុងពេលវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ទស្សនៈវិស័យអន្តរកាលថាមពលតំបន់ (អន្តរកាលថាមពលអាស៊ីអាគ្នេយ៍) ខាងលើ ឯកឧត្តម វិចទ័រ ហ្សូនា ដែលជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន ត្រូវបានអញ្ជើញជាវាគ្មិនក្នុងការចែករំលែកអំពីសមិទិ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្រោមភាពជាប្រធានថាមពលអាស៊ានឆ្នាំ២០២២ ការលើកកម្ពស់អន្តរកាលថាមពល និងថាមពលកកើតឡើងវិញសម្រាប់គោលដៅនៃកិច្ចព្រមព្រៀងប៉ារីស និងភាពជាដៃគូជាមួយទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នកាបូនទាប។

អត្ថបទដែលជាប់ទាក់ទង