ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

113

 

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងក្រាមសថ្លា ២កញ្ចប់។

ជាលទ្ឋផល កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណុំ ប៊ុនថន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ បុគ្គលិកាសុីណូ ណាហ្គ្រាវើល ។ ក្នុងនោះ សមត្ថកិច្ច បានដកហូតសម្ភារ: រួមមានក្រាមពណ៍សថ្លា ចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូម៉ាកសង់ C125 មួយគ្រឿង ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JL-2171 ។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង