ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការ ពាក់ព័ន្ធពីបទចេញសែកស្អុយ

61

 

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។

ការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា កម្លាំងនគរបាលពិតជាបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា ប្រាកដមែន នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តដីកាបង្គាប់ឲ្យខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ (សែកស្អុយ) និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

តាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយការចាប់ខ្លួន, លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង