ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើដល់មន្រ្តីតាមច្រកទ្វារ ពង្រីកការប្រមូលចំណូលឲ្យបានល្អប្រសើរ

91

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យមន្រ្តីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ជាពិសេសមន្រ្តីការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារព្រំប្រទល់កម្ពុជា-ថៃ បន្តការខិតខំអនុវត្តការងារឲ្យបានល្អ និងពង្រឹងគ្រប់គ្រងការប្រមូលចំណូលឲ្យមានប្រសិទ្ធភាព ដើម្បីកៀរគរចំណូលចូលថវិការជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃការិយាល័យគយ និងរដ្ឋាករ នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ នេះថា រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលការណ៍ជាច្រើន ជាពិសេសការអនុវត្តន៍ការមិនមានបង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្តានុពល ការធានាឱ្យបាននូវភាពងាយស្រួល និងភាពត្រឹមត្រូវនៃការបង់ពន្ធ ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តកៀរគរចំណូលឲ្យបានម៉ឺងម៉ាត់ ។
ជាមួយគ្នានេះ ឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ និងជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាងគឺ ទី១អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍បញ្ជាក់ថា  ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះបានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័យជាអាទិភាពមួយដ៏សំខាន់ ក្នុងការជួយកសាង នៃការអភិវឌ្ឍន៍ រីកចំរើនរបស់ប្រទេសជាតិ។ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។ ក្រៅពីការផ្តល់នូវសន្តិភាព

និងអភវិឌ្ឍន៍ពេញផ្ទៃប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ។   ទាក់ទងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងស្ថានភាពចំពោះមុខនៃការរីករាលជម្ងឺកូវីដ ១៩ កម្ពុជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់យ៉ាងសស្រាក់សស្រាំ និងមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់រលកវិបត្តិ ប្រកបដោយភាពម្ចាស់ការ និងភាពប្រយ័ត្នប្រយែងខ្ពស់ ។ ជាក់ស្តែង, លើទិដ្ឋភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការសុខាភិបាលដូចជា ការធ្វើតេស្តរហ័ស, ការបញ្ជាទិញឧបរកណ៍វេជ្ជសាស្រ្ត, ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត, ព្រមជាមួយនឹងវិធានការរដ្ឋបាលនានា សំដៅគាំពារសុខុមាលភាព, ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីការបើកសម្ពោធឲ្យប្រើប្រាស់ការិយាល័យខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យនៅផែកុងតេន័រ សម្រាប់ការដឹកជញ្ជូន និងសម្រួលទំនិញ នៅតាមព្រំដែនរវាងកម្ពុជា-ថៃ។សូមបញ្ជាក់ថាសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបាទអនុវត្តការប្រមូលចំណូលជាក់ស្ដែងបានចំនួន 107.23%នៃផែនការប្រចាំឆ្នាំ 2022 ដែលក្នុងឆ្នាំ 2022នេះរកចំណូលកើនឡើងប្រមាណ 26.13%បើកប្រៀបធៀបនិងចំណូលប្រចាំឆ្នាំ 2021 កន្លងទៅនេះហើយក្នុងឆ្នាំ 2020។សាខាគយរដ្ឋាករខេត្តបន្ទាយមានជ័យបង្ក្រាបអំពើកិច្ចពន្ធមានបទល្មើសចំនួន 7602 ករណីក្នុងនោះកំណត់ហេតុល្មើសច្បាប់គយទឹកជាង 4 លានរៀលមានចំនួន 7488 ករណីនិងកំណត់ហេតុល្មើសច្បាប់គយលើសពី 4 លានរៀលមានចំនួន 114 ករណី៕

អត្ថបទដែលជាប់ទាក់ទង