ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋក្រីក្រ២៣០គ្រួសារ នៅបុរី រុងរឿង មកទទួលអំណោយមនុស្សធម៏ ពីសប្បុរសជនក្រុមហ៊ុនOCIC ក្នុងឱកាសបុណ្យចូលឆ្នាំចិន

65

 

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទ័លក្រីក្រ រស់នៅសហគមន៍ បុរីរុងរឿង ២៣០ គ្រួសារ បានមកទទួល អំណោយសប្បុរសធម៌ ពីអាជ្ញាធរ ខណ្ឌជ្រោយចង្វារ និងសប្បុរសជន ក្រុមហ៊ុនOCIC ដោយមាន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ស្ថិតនៅ ទីតាំងផ្សារបុរីរុងរឿង. ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ពិធីទទួលអំណោយនេះបានប្រព្រឹត្ដិទៅ នាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣ ដោយមានការចូលរួម ជាអធិបតីពី លោក ផន សុភាព តំណាងឲ្យអ្នក ឧញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុនOCIC ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ និងក៏ដើម្បីជួយរំលែកទុក្ខលំបាកក្នុងអំឡុងជំងឺកូវីដ-១៩ផង ដែលកំពុងយាយឺនៅស ហគមន៏នៅឡើយ ។
អំណោយដែលអាជ្ញាធរខណ្ឌ និងសប្បុរសជនក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនប្រជាពល រដ្ឋចំនួន២៣០ គ្រួសារនេះក្នុង១គ្រួសារៗ ៖ទទួលបានអង្ករ៣០ គីឡូក្រាម និងថវិកា៥ ម៉ឺន រៀល។
លោកផន សុភាព តំណាងឲ្យក្រុមហ៊ុន OCIC បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៌ចែករំ លែក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំខ្មែរ, និងពិធីបុណ្យជាតិផ្សេងៗទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ រួមសហការជាមួយសប្បុរសជន ក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងមូលដ្ឋាន ពិសេសជីវភាព គ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគររក សប្បុរសជនឲ្យជួយរំលែកទុក្ខ លំបាក របស់បងប្អូនជានិច្ច។
លោកបន្ដថា៖ ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ-ខណ្ឌ- សង្កាត់ ក៏បានធ្វើជូនគាត់ចំនួន៣៣ លើកមកហើយដែរ ដែលបើគិតជាទឹកប្រាក់ ៨៨៤,៦២០,០០០រៀល នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៣ ដូចច្នេះគិតដល់បច្ចុប្បន្ន លោកអគ្គនាយកបានឧបត្ថម្ភជាគិតជាទឹកប្រាក់ទាំងអស់សរុបមានចំនួន ប្រមាណ ៩៤២,៣៧០,០០០ រៀលហើយ ។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការ ងារ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយគណៈ បញ្ជាការឯកភាពគ្រប់ លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការ សង្កាត់ព្រែកតាសេក,គណៈ បញ្ជាការសង្កាត់ព្រែកលៀប,គណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរ សុខទុក្ខ និងណែនាំសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្ត វិធានការអនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ និងដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវ នេះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមកទទួល អំណោយសប្បុរសធម៏ នៅពេលនេះមាន២៣០ គ្រួសារ ដែលកាលពី មុនពួកគាត់រស់នៅផ្ទះតូចៗធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាក យ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាត ប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរង គ្រោះជួបនូវជំងឺផ្សេងៗផង ។
ក្រោយពីតំបន់ជ្រោយចង្វារ នេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់សិទ្ធិឲ្យក្រុម ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាOCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុង រណប ថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិឲ្យមានការរីក ចម្រើន ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង