ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីរូបស្រស់ថៅកែកុងស៊ីបញ្ចាំនៅណាហ្គាវើល១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់នៅក្នុងបន្ទប់ទឹក

287

ភ្នំពេញ ៖ យោងតាមអាខោនហ្វេសបុកឈ្មោះ Dan Heng Enterបានបង្ហោះមុននេះប្រហែល២ម៉ោងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ថាមានករណីនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ហ្គិច ជាអ្នករកស៊ីកុងស៊ីទទួលបញ្ចាំនៅ កាស៊ីណូ ណាហ្គាវើលទី១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិប្រមាណជាង៦០ម៉ឺនដុល្លាអាមេរិក បានដោយសុវត្ថិភាព ជុំវិញករណីនេះអ្នកសារព័ត៍មានយើងមិនទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចខណ្ឌចំការមនបាននៅឡើយនោះទេ ព័ត៍មានលំអិតអង្គយើងនិងលំអិតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង