ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវបង្រ្កាបករណីជួញដូរថ្នាំញៀនឃាត់ខ្លួន៨នាក់

118

ភ្នំពេញៈរយៈពេល២ថ្ងៃជាប់គ្នានៅល្ងាចថ្ងៃទី៣និងព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចប៉ូលិស នៃអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវដែលដឹកនាំកម្លាំងដោយលោកគល់ យីអធិការប៉ូលិសខណ្ឌឫស្សីកែវចុះស្រាវជ្រាវឈានដល់ការបង្រ្កាប មុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនចំនួន៤ករណីនៅកន្លែងផ្សេងៗពីគ្នា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវរាជធានីភ្នំពេញដោយចាប់ឃាត់ខ្លួនបាន ចំនួន៨នាក់និងដកហូតថ្នាំញៀនបានចំនួន២៤កញ្ចប់ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនជាច្រើនថែមទៀតផងដែរ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់មកគេហទំព័រភ្នំពេញរីផតធ័រ នារសៀលថ្ងៃទី៤ខែតុលានេះដោយស្តីពីលទ្ធផលនៃការស្រាវជ្រាវឈានដល់ បើកការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី៣និងទី៤ ខែតុលា ឆ្នាំ២០១៨ នេះក្រោយពីបើកការស្រាវជ្រាវរយៈពេល២ថ្ងៃជាប់ៗគ្នាកំលាំងជំនាញខណ្ឌ និងប៉ុស្តិបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់នូវ សារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចសំណង់មិនរៀបរយភូមិផ្សារតូច សង្កាត់ទួលសង្កែ១ សង្កាត់ច្រាំងចំរេះ១និងសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ដោយជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ ដោយកំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងថ្នាំញៀន២៤កញ្ចប់ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនថែមទៀតផងដែរ។លោកអធិការបន្តទៀតថាចំពោះជនជួញដូរនិងប្រើប្រាស់ថ្នាំញៀនទាំង៨នាក់នោះរួមមាន៖
១/ឈ្មោះ ណា អ៊ុនតាក់ ភេទ​ប្រស អាយុ១៨ឆ្នាំ ជនជាតិវៀតណាត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១៤ ភូមិផ្រារតូច សង្កាត់ទួលសង្កែ១(ជួញដូរ)។
២/ឈ្មោះ ដេត ចាន់ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ជ្រោយចង្វារ មុខរបរមិនពិត(ប្រើប្រាស់)។
៣/ឈ្មោះ​​​​ ប្រាក់ មុន្នីរាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១(ប្រើប្រាស់)។
៤/ឈ្មោះ​ គង់ ក្តាន់​​ ភេទប្រុស អាយុ២៥ឆ្នាំ​​ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិផ្សារតូច សង្កាត់ទួលសង្កែ១(ប្រើប្រាស់)។
៥/ឈ្មោះ​ ហាក់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ(ប្រើប្រាស់)។
៦ឈ្មោះចាង តៃលាងភេទប្រុសអាយុ២៤ឆ្នាំនៅឃុំកំពង់អូសស្រុកពញាឮខេត្តកណ្ដាល ៧ឈ្មោះរេះ សូហ្វីភេទប្រុសអាយុ២៤ឆ្នាំនៅសង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ និង ទី៨ឈ្មោះហាក់ សេងលីភេទប្រុសអាយុ៣៥ឆ្នាំនៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។
ចំពោះមុខនេះជនជួញជក់ថ្នាំញៀនទាំងអស់ខាងលើនេះកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង