ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យដែលចាក់សម្លាប់ នារីថៅកែកុងស៊ីប្លន់ យកលុយ៦០ម៉ឺនដុល្លានៅណាហ្គាវើល១

140

ភ្នំពេញ-សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករដៃឆៅដែលចាក់សម្លាប់ប្លន់នារីរូបស្រស់ដែលជាថៅកែកុស៊ីបញ្ចាំនៅណាហ្គាវើល កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅកាស៊ីណូ ណាហ្គាវើលជាន់ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សពជនរងគ្រោះមានឈ្មោះ អុឹង ជុង ហ្គិច អាយុ៣៨ឆ្នាំ មុខរបរថៅកែកុងស៊ីបញ្ចាំ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក សាកសពជនរងគ្រោះខាងលើមានរបួសពេញដងខ្លួន ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិទន្លេបាសាក់សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌចំការមននិងកម្លាំងជំនាញការិយាល័យបចចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពជនរងគ្រោះដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាសពនារីខាងលើនេះជាករណីឃាតកម្មចាក់សម្លាប់និងប្លន់យកទ្រព្យសម្បត្តិហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។
បច្ចុប្បន្នជនសង្ស័យកំពុងតែរត់គេខ្លួនហើយសមត្ថកិច្ចកំពុងបើកប្រត្តិបត្តិការណ៍ស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករខាងលើនេះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង