ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: រវាងស្រុកអង្គស្នួលនិងខណ្ឌកំបូលជាប់ព្រំប្រទល់

76

 

កណ្ដាល៖នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌកំបូល នៃរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលស្រុកអង្គស្នួល នៃខេត្តកណ្តាល រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុក-ខណ្ឌ ជាប់ព្រំប្រទល់ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល នៅសាលប្រជុំសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមរយ:កិច្ចប្រជុំនេះ រដ្ឋបាលស្រុក-ខណ្ឌ ទាំងពីរបានឯកភាព និងបន្តកិច្ចសហការគ្នាលេីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មេីសផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងការងារអន្តរាគមន៍និងសង្រ្គោះពេលមានគ្រោះមហន្តរាយកេីតឡេីង។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពសហការគ្នាលេីការងារផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានស្រុក-ខណ្ឌទាំងពីរឱ្យមានភាពរីកចម្រេីន លេីគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង