ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ចាស់ជរា សរុបចំនួន ១០គ្រួសារ នៅសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣បានទទួលអំណោយ

96

 

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក សហការជាមួយ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នារី និងយុវជនសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយ លោកស្រីអាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ តំណាង លោកជា ពិសី ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ចាស់ជរា សរុបចំនួន ១០គ្រួសារ ។

លោកស្រីអាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញបានលើកឡើងថា៖ថ្នាក់ដឹកនាំខណ្ឌនិងរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតហើយបានចាត់តាំងតំណាងចុះសួរសុខទុក្ខនិងនាំយកអំណោយមកចែកជូនបងប្អូនដល់ដៃតែម្ដង។

មន្រ្តីសាលាខណ្ឌឱ្យដឹងថា៖អំណោយដែលលោកស្រីអាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញចែកខាងលើនេះក្នុង១គ្រួសារៗ ទទួលបានអង្ករ ២០ គីឡូក្រាម មី ១កេស ថវិកាសរុបចំនួន២០ម៉ឺនរៀល និងជូនថវិកាមួយចំនួនជូនចាស់ៗរស់នៅក្បែរនោះចំនួន១នាក់ និងបន្តចូលរួមបុណ្យ៧ថ្ងៃ ១០០ថ្ងៃ សពលោក ថារី វាស្នា បងប្រុសលោកស្រី ថារី សេរីរដ្ឋ ជាថវិកាចំនួន១៨ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង