ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

74

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ជំនាញឆក់ទូរស័ព្ទដៃ នៅក្នុងរាជធានីភ្នំពេញ ពិសេសក្នុងមូលដ្ឋាន ខណ្ឌប្ញស្សីកែវ ត្រូវនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២”០០នាទីនៅចំនុចបណ្តោយ ផ្លូវ៩០៧ កែងផ្លូវ១០៣(ផ្សារសាំហាន់)ក្រុម៤ ភូមិបាក់ទូក សង្កាទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ចេង វិទូ ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរកម្មករ មានទីលំនៅក្រុមហ៊ុនការរ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២ ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឈឹម សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ដោយបានដកហូតសំភារៈរួមមាន: – ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GV.4506 (របស់ជនសង្ស័យ .ឈឹម សារ៉ាវុធ) ។ +ទូរស័ព្ទ ចំនួន០១គ្រឿង _ម៉ាកOPPO A31 (របស់ជនសង្ស័យ ) ។ *សំភារៈបាត់បង់មាន: _ទូរស័ព្ទ០១គ្រឿងម៉ាកVIVO v20s ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុង បើកម៉ូតូផាស្អាប់ដឹកការ៉េមអោយក្រុមហ៊ុនចេញពីផ្លូវ៥៩៨ ភូមិទួលពពែ សងា្កត់ទួលសងែ្ក២ មកឈប់ដាក់ការ៉េមអោយម៉ូយនៅផ្លូវខាងកើតផ្សារសាំហាន់ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកសង់ពណ៍ខ្មៅមកឈប់ក្បែរ រួចធើ្វសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះទុកនៅលើម៉ូតូផាស្អាប់ នៅចំណុចកើតហេតុខាងលើ បានសំរេចហើយក៍ជិះម៉ូតូរត់គេចខ្លួនត្រូវ ជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង កំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់ ចំណែកជនសង្ស័យ០១នាក់ទៀតយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យ បញ្ជូនទៅអធិការដា្ឋ នបន្តស្រាវជ្រាវរកបក្ខពួក និងទូរស័ព្ទជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង