ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួញទូរស័ព្ទទំនើបៗគេចពន្ធ នាំពីអាមេរិក ចិន ចូលក្នុងស្រុក ចែកចាយនៅរាជធានីភ្នំពេញ និងដឹកឆ្លងទៅវៀតណាម យ៉ាងស្ងៀមស្ងាត់ត្រូវរ៉ូវជាលក្ខណៈប្រព័ន្ធ           

109

ភ្នំពេញ ៖ អំពើគេចពន្ធនាំទូរស័ព្ទទំនើបៗ ពីបរទេសចូលក្នុងស្រុក ចែកចាយនៅរាជធានីភ្នំពេញ និងបន្តដឹកឆ្លងដែនទៅកាន់ប្រទេសវៀតណាម កំពុងឈានដល់ការបែកធ្លាយ ទោះជាត្រូវគ្នាជាលក្ខណៈប្រព័ន្ធក៏ដោយ ។ គេបានបង្ហើបតែអាចយកជាការបាន លើកឡើងថា, សព្វថ្ងៃមានឈ្មួញ២រូប និងមេគយរាជធានីភ្នំពេញ១រូបទៀត ចាប់យកមុខរបរនេះជាច្រើនឆ្នាំមកហើយ ក្នុងនោះសូម្បីត្រឹមតែមេការ ក៏អាចរកចំណូលបាន ក្នុងអាទិត្យ ១មុឺន ទៅ២មុឺនដុល្លារ គឺ(សុីផុយ)។ ដោយឡែកមេៗឈ្មួញ ទាំង៣រូប ក្នុងនោះមានមេគយ១រូបផង តើរកចំណូលបានអំពី អំពើរត់ពន្ធទូរស័ព្ទទំនើបៗនេះទទួលបានផលប្រយោជន៍កម្រិតណា បន្ទាប់ពីចាត់ចែងកញ្ចប់អោយស្ថាប័ន សមត្ថកិច្ច ជំនាញពាក់ព័ន្ធរួចរាល់ ?    អ្នកធ្វើការនៅគយដូចគ្នា បានបង្ហើបថា៖  ទី១-ឈ្មួញឈ្មោះ អ៊ុង សុភា ជាយោធា ពាក់ផ្កាយ២ , ទី២-ឈ្មោះ ឃីន ត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធមេគយ១រូប ដែលមានឥទ្ធិពល, ទី៣-ឈ្មោះ មុន្នី មេគយ១រូបនៅរាជធានីភ្នំពេញ អាចជាអ្នករកសុីហ៊ុនជាមួយក្រុមឈ្មួញទាំង២ខាងលើ លក្ខណៈខ្លួនមាន តួនាទី  ភារកិច្ច បង្ក្រាបអំពើរត់ពន្ធ ក៏ឆក់យកឱកាសនេះ ទាញយកប្រយោជន៍ក្នុងអំណាច ។       ទូរស័ព្ទទំនើបៗ បាននាំចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយពឹងផ្អែកលើកក្រុមហ៊ុន DHL ជាអ្នកចេញមុខឃ្លាទំនិញទាំងអស់នេះផ្តាច់មុខ ជៀសវាងបែកការណ៍ ! គេបានទម្លាយថា , ជើងហោះហើរពី អាមេរិក ពីចិន បើមាន១០០ជើងហោះហើរមកភ្នំពេញ យ៉ាងតិចក៏មានប្រមាណជា៨០ជើងហោះហើរ មាននាំទូរស័ព្ទទំនើបៗចូល ។ ដូច្នេះលោកផ្កាយ២ អ៊ុង សុភា ជាអ្នកចាត់ចែងទទួល រត់ការ បែងចែក អោយទៅឈ្មោះ ឃីន ប្អូនប្រុសមេគយដ៏មានឥទ្ធិពល ដឹកចេញពីភ្នំពេញ ទៅវៀតណាមតាមផ្លូវជាតិលេខ៨ ដើម្បីឆ្លងតាមច្រកមុឺនជ័យ ខេត្តព្រៃវែង, ច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកចក្រី ខេត្តព្រៃវែង និងចែកចាយនៅខេត្តកំពង់ចាម ខេត្តព្រៃវែង។ បើលោកផ្កាយ២ អ៊ុង សុភា ចែកចាយ នៅរាជធានីភ្នំពេញ ផង នាំទៅប្រទេសវៀតណាមផង តាមច្រកបាវិត ច្រកស្មាច់ ច្រកត្រពាំងផ្លុង ករណីខ្លះនាំចេញតាមច្រកបាវិត ប៉ះទង្គិចគ្នាជាមួយ យាយញាប់ ទោះជាទំនិញមិនដូចគ្នាក៏ដោយ តែជាប់លេខរៀងផ្លូវច្រករបស់ឈ្មួញរៀងៗខ្លួន ។ ចំពោះ គយ មុន្នី ច្រើនដាក់តាមជាមួយឈ្មួញទាំង២នេះ ។ និយាយរួមទាំងគយខណ្ឌពោធិ៍សែនជ័យ គយចល័តរាជធានីភ្នំពេញ សាខាគយ និងរដ្ឋាករ រាជធានី គយចល័ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ថ្នាក់លើថ្នាក់ក្រោម អោយតែដឹងថា, ការដឹកទូរស័ព្ទទំនើបៗ អាផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់ឈ្មោះ លោកផ្កាយ២ អ៊ុង សុភា គឺគ្រប់សមត្ថកិច្ច គយ ជំនាញ មិនហ៊ានប៉ះពាល់ទេ ខណៈទទួលកញ្ចប់ និងរកស៊ីជាមួយគ្នាផងដែរ។         បើឈ្មោះ ឃីន ដែលត្រូវជាប្អូនប្រុសប្រពន្ធ មេគយដ៏មានឥទ្ធិពលវិញ ពីមុនដឹកចេញពីភ្នំពេញ ម្តុំផ្លូវ ២០០៤ សុទ្ធតែឡានយីឌុប ក្រោយមកប្រើឡានតូរីស ហើយបច្ចុប្បន្នប្រើឡានកូរ៉េ ដឹកម្តង ពី៥០ទៅ ៦០កេស ។        សូមបញ្ជាក់ថា, អ្នកសុីឈ្នួលដឹកគិតតម្លៃជាគីឡូក្រាម ព្រោះទូរស័ព្ទថ្លៃៗ និងទំនើបៗ ។ ដោយឡែកបញ្ហាដឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ដូចជាចេញពីរាជធានីភ្នំពេញ គឺលោកផ្កាយ២ អ៊ុង សុភា ចេញមុខចាត់ចែងទាំងអស់ ( មិនព្រួយមួយកំប្លេរ ) គ្មានភ័យខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។    ទូរសព្ទ័ទំនើៗ ដែលពួកគេរត់ ប្រភេទ អាយហ្វូន១២, អាយហ្វូន១៣, អាយហ្វូន១៤, និងប្រភេទ (Vertu) របស់ប្រទេសអង់គ្លេស មានតម្លៃ១គ្រឿងចាប់ពី ៧០០០ដុល្លារឡើងទៅ ។  លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ រហូតដល់ម្តុំផ្លូវកម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗ គឺស្គាល់លោកផ្កាយ២ អ៊ុង សុភា ច្បាស់ ព្រោះជាឈ្មួញមានអំណាច។  ពាក់ព័ន្ធករណីនេះ លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់អោយដឹងថា, កាលពីលោកមិនទាន់មកកាន់តំណែងនៅ ជាប្រធានការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់ឮគេនិយាយពីឈ្មោះខាងលើនេះដែរ ។ ប៉ុន្តែពេលដែលលោកមកកាន់ គឺគ្មានអំពើរត់ពន្ធបែបនេះទេ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនយន្តហោះ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព និងហានិភ័យ អំពីថ្មទូរស័ព្ទ។ ដូច្នេះមានការ យកទូរសព្ទចូលផងដែរ តាមខ្លួនភ្ញៀវម្នាក់ៗដែលជាអ្នកធ្វើដំណើរតែប៉ុណ្ណោះ។  ប្រភពខ្លះបានបង្ហើបថា, ក្រុមឈ្មួញទាំងបីខាងលើដែលមានជានាយទាហាន និងមេគយ ភាគច្រើននាំចូលទូរសព្ទទំនើបៗប្រភេទដូចខាងលើនេះ តាមច្រកអន្តរជាតិប៉ោយប៉ែត និងមួយចំនួនទៀតតាមច្រករបៀងម្ដុំច្រកអន្តរជាតិប៉ោយប៉ែត។  ជុំវិញបញ្ហាខាងលើនេះ, គួរតែសមត្ថកិច្ច អាជ្ញាធរ សមត្ថកិច្ចគយនិងរដ្ឋាករ ក្រុមគយចល័តគ្រប់ជាន់ថ្នាក់,  នគរបាលសេដ្ឋកិច្ចគ្រប់ជាន់ថ្នាក់, ក៏ដូចជាមេគយចល័តទូទាំងប្រទេស លោករដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី គុណ ញឹម ចាត់វិធានការ បើកការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីលុបបំបាត់ការរត់ពន្ធ បណ្ដាលឲ្យខាតបង់ថវិកាចំណូលពន្ធរបស់ជាតិ ៕  សំរិត

អត្ថបទដែលជាប់ទាក់ទង