ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ប្រកាសតែងតាំង នាយករងរដ្ឋបាលខណ្ឌ២រូប និងប្រជុំពីការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងខណ្ឌ

151

 

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោក-លោកស្រីនាយក-នាយករង-នាយិការងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង០៥, លោក-លោកស្រីនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើលោកអភិបាលខណ្ឌចំការមនបានមានវិធានកាតដូចខាងក្រោម៖
១-ការកំណត់ចំណុចគោលដៅពួនស្ទាក់ និងបែងចែកការទទួលខុសត្រូវក្នុងមូលដ្ឋាន។
២-ការទប់ស្កាត់បទល្មើសកាត់ខ្សែភ្លើងបំភ្លឺសាធារណៈ។
៣-ការត្រួតពិនិត្យ និងពង្រឹងការងារអាជីវកម្មល្បែងផ្សងសំណាង។
៤-ការកំណត់គោលដៅត្រួតពិនិត្យការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។
៥-ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មី ប្រពៃណីចិន វៀតណាម។

ក្នុងកិច្ចប្រជុំនោះដែរមានធ្វើពិធីប្រកាសតែងតាំងនាយករងរដ្ឋបាលខណ្ឌចំការមន ចំនួន ០២រូប រួមមាន៖
១-លោកស្រី នី សៀវហ៊ុន ជានាយិការងរដ្ឋបាលខណ្ឌចំការមន
២-លោក សន ភត្រ្តា ជានាយករងរដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង