ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ទីប្រជុំជន​មិន​មាន​សណ្តាប់ធ្នាប់​ មួយ​ ក្នុង​ទីក្រុង​សេ​អ៊ូ​ល​​ ដោយ​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​ចំនួន​ ៦០​ខ្នង​

88

បរទេស ៖ នៅ​ថ្ងៃ​សុក្រ​ អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ទីប្រជុំជន​មិន​មាន​សណ្តាប់ធ្នាប់​ មួយ​ ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​ចំនួន​ ៦០​ខ្នង​ ដែល​ភាគច្រើន​ សាងសង់​ពី​ក្រដាសកាតុង​ និង​ឈើ​ និង​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​ ៥០០​នាក់​ជម្លៀស​ខ្លួន​ចេញ​ ។​

​សេវាកម្ម​សង្គ្រោះ​បន្ទាន់​បាន​ចំណាយពេល​ចំនួន​ ០៥​ម៉ោង​ដើម្បី​ពន្លត់ភ្លើង​ ដែល​បាន​កើតឡើង​មុន​ពេល​ ថ្ងៃ​រះ​នៅ​ភូមិ​ Guryong​ ជា​តំបន់​អនាធិបតេយ្យ​ដែល​ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​ផ្លូវ​ល្បឿន​លៀន​ពី​សង្កាត់​ Gangnam​ ដ៏​សំបូរ​បែប​របស់​ទីក្រុង​សេ​អ៊ូ​ល​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​របាយ​ណ៍​ការ​ស្តី​ពី​អ្នក​រង​របួស​ទេ​។​

​ទីប្រជុំជន​ Guryong​ ជា​លំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប្រហែល​ ១.០០០​នាក់​ ហើយ​ជាទី​ប្រជុំជន​ អនាធិបតេយ្យ​មួយ​ក្នុង​ចំណោម​ប្រជុំជន​អនាធិបតេយ្យ​ផ្សេង​ទៀត​ ដែល​នៅ​សេសសល់​នៅ​ក្នុង​រដ្ឋធានី​ និង​បាន​ក្លាយជា​និមិត្តរូប​នៃ​វិសមភាព​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​០៤​ របស់​អាស៊ី​។​

​មាន​ឧទ្ធម្ភាគចក្រ​ចំនួន​ ១០​គ្រឿង​ អ្នក​ពន្លត់​អគ្គិភ័យ​រាប់រយ​នាក់​ នគរបាល​ និង​កងទ័ព​បាន​ចូលរួម​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពន្លត់​អគ្គិភ័យ​នោះ​ ហើយ​បើ​យោង​ទៅ​តាម​ មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ លំនៅ​ដ្ឋា​ន​ស្ទើរតែ​១/១០​ ក្នុង​ចំណោម​លំនៅ​ដ្ឋា​ន​ចំនួន​៦០០​ ត្រូវ​បាន​បំផ្លាញ​ ៕

អត្ថបទដែលជាប់ទាក់ទង