ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន RABAC Technology, Inc. ដើម្បីស្វែងយល់ អំពីបទបង្ហាញស្ដីពីបច្ចេកវិទ្យាលើប្រពឹត្តកម្មទឹកកខ្វក់

85

ទីស្ដីការក្រសួង៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន RABAC Technology, Inc. (RTI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងស្វែងយល់បទបង្ហាញរបស់ក្រុមហ៊ុន RTI ស្ដីពីបច្ចេកវិទ្យាលើប្រពឹត្តកម្មទឹកកខ្វក់ ដែលមានឈ្មោះថា Bio Best Bacillus (B3) Process ដែលបច្ចេកវិទ្យានេះត្រូវការប្រើប្រាស់ផ្ទៃដីតូចជាង និងមានបច្ចេកវិទ្យាខ្ពស់ជាង បើធៀបនឹងការអនុវត្តតាមប្រព័ន្ធ Lagoon។

តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យារបស់ខ្លួនជូនក្រុមការងារក្រសួង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកវិសាលភាពការងាររបស់ខ្លួនលើការវិនិយោគក្នុងវិស័យប្រពឹត្តកម្មទឹកកខ្វក់ក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង