ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ

179


ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី១០ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុកដាក់ រួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

បើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំកំំពូលមេគង្គជប៉ុន លើកទី១០នេះនឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខុមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្រ្តនេះផ្តោតសារសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

អត្ថបទដែលជាប់ទាក់ទង