ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីនិងលោកស្រីអញ្ជើញសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តច័ន្ទបុរីវង្ស ជាវត្តដែលសម្ដេចណយ ច្រឹក គង់នៅ

239


ភ្នំពេញ៖ អភិបាលរាជធានីពេញ លោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង រួមជាមួយ
មន្ត្រីក្រោមឱវាទចំណុះ អោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ តុលា នេះ បានធ្វើពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌនិងប្រគេន ទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តច័ន្ទបុរីវង្ស ជាវត្តដែលសម្ដេចណយ ច្រឹក គង់នៅ ស្ថិតក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីប្រមូលបច្ច័យមួយចំនួន កសាងទីអារាមវត្តអោយ មានការអភិវឌ្ឍន៍ ស្របពេលដែល
ប្រទេសកម្ពុជាទាំងមូល កំពុងតែអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
ពិធីដាក់បិណ្ឌនេះ នៅពេលរសៀលលោកឃួង ស្រេងអភិបាលរាជធានីពេញនិងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ធ្វើពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌនិងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ លុះព្រឹកថ្ងៃទី០៥ តុលា ត្រូវនិងវេនបិណ្ឌទី១១ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងបានអញ្ជើញមកទីអារាមនេះម្តងទៀត ដើម្បីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង