ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រភេទ កីឡាសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

109


​ភ្នំពេញ៖ពិធីបុណ្យសមុទ្រលើកទី៧ឆ្នាំ២០១៨នេះនឹងធ្វើនៅទីរួមខេត្តកោះកុងរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៤ ដល់១៦ធ្នូ។
​អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងឲ្យដឹងថាពិធីបុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកោះកុងគឺមួយផ្នែកនៅទីរួមខេត្តនិងមួយផ្នែកទៀតនៅរមណីយដ្ឋានវិស្សមកាលតារាសាគរដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ នៃស្រុកបទុមសាគរ ខេត្តកោះកុង ។

ជាកិត្តិយសណាស់សម្រាប់ខេត្តកោះកុងដែលពិធីបុណ្យសមុទ្រលើកនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីបុណ្យសមុទ្រឆ្នាំនេះស្ថិតនៅក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ”។

បុណ្យសមុទ្រឆ្នាំនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ កីឡាចំនួន៧ប្រភេទចូលរួម ដូចជា រត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង (Sailing)។ក្រៅពីនោះក៏មាន ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ ជាដើម។

អ្វីដែលកាន់តែពិសេសនោះក្រៅពីកម្មវិធីកំសាន្តក៏នៅមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង