ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់Wurkz:រ៉ា និង រិទ្ធីស្វែងរកជ័យជំនះបានឬទេ ?

108


​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតសន្សំពិន្ទុឆ្ពោះ ទៅដណ្ដើមខ្សែក្រវាត់Wurkz ទម្ងន់៦៧គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៧តុលានេះ មាជ សុខរ៉ាក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃកេង កាត់
(Keng Kat) ។

​សុខរ៉ាជាអ្នកប្រដាល់ដែលមានអំណួត និង ឆេវឆាវបន្តិច ។នៅពេលប្រកួតគេចូលចិត្តបង្ហាញ កាយវិការឌឺដងដាក់គូប្រកួតពិសេសបើគូប្រកួត វ៉ៃគេចូលមុខមួយដៃគេបញ្ចេញកាយវិការ ចំអកដោយទះមុខខ្លួនឯងថាមិនឈឺហើយ បន្ទាប់ពីនោះគេសម្រុកចូលទាំងទទឹងទឹសតែម្ដង ។សុខរ៉ាសម្រុកចូលមែនតែចូលឲ្យគេវ៉ៃព្រមការសម្រុកចូលដើម្បី
វ៉ៃគូប្រកួតទាំងកំហឹងបែបនេះមិនខុសពីចាយកម្លាំងចោល អត់ប្រយោជន៍នោះឡើយ ។

​កេង កាត់គេជាអ្នកប្រដាល់ដែលមានចិត្តស្ងប់ស្ងៀមវ៉ៃ ដោយគ្មានកំហឹង ។បើគូប្រកួតវ៉ៃគេចូល ឬគេវ៉ៃគូប្រកួតមិនចូលនោះគេប្ដូរយុទ្ធសាស្ត្រភ្លាម បែបនេះហើយទើបអ្នកប្រដាល់រូបនេះ តែងតែជួបសំណាងល្អនោះ ។

​កេង កាត់មានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៩១ដង ចាញ់១២ដង និងស្មើពិន្ទុ១ ដង ។មួយប្រកួតរបស់គេក្នុងព្រឹត្តិការណ៍បានទទួលជ័យជំនះ ។ចំពោះសុខរ៉ាវិញគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥២ដង ចាញ់៨ដង និង
ស្មើពិន្ទុ ១ ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

​អ្នកប្រដាល់ដែលចូលចិត្តវាយបន្ថែមលើគូប្រកួតពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធ សេរីវង្សត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃកែវ កងវ៉ាន(Keo Kongwan) ។

​រិទ្ធីមួយប្រកួតដំបូងរបស់គេជួបបរាជ័យ ក្នុងខណៈដែលមួយ ប្រកួតដំបូងរបស់កែវ កងវ៉ានបានទទួលជ័យជំនះនោះ ។រិទ្ធីចូលចិត្តប្រើកម្លាំងច្រើនហើយ ដែលការប្រើកម្លាំងខ្ជះខ្ជាយបែបនេះ ហើយទើបធ្វើឲ្យកម្លាំងរបស់គេធ្លាក់ចុះបន្ទាប់ឆ្លងផុតទឹកទី៣រួចនោះ ។

​រិទ្ធីមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៨៣ដង ចាញ់២៣ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់ថៃកែវ កងវ៉ានវិញនោះគេមាន ប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៨ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។នរណាជាអ្នកឈ្នះនៅក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង