ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថា នតំណាងពលករនៅតំបន់ឆាំងវ៉ុន ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង

87

ភ្នំពេញ៖ តំណាងពលករមកពីតំបន់ឆាំងវ៉ុនបានស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឱ្យលោករដ្ឋមន្ត្រីជួយពាំនាំសំណូមពររបស់ពួកគេដើម្បីស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីដើម្បីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង។

   ការស្នើសុំបែបនេះរបស់តំណាងពលករមកពីតំបន់ឆាំងវ៉ុនបានធ្វើឡើង ខណៈដែលលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកឡុង ឌីម៉ង់ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួនប្រមាណជាង២០០នាក់  នៅមជ្ឍមណ្ឌលគាំពារពលករបរទេស នាទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ៍ ទី០៩ ខែតុលា គ.ស២០១៨ ត្រូវជាថ្ងៃភ្ជុំធំតែម្តង។

    ក្នុងវេទិការសំណេះសំណាល លោក មាជ ចាន់ដារ៉ារ័ត្ន តំណាងពលករមកពីទីក្រុងឆាំងវ៉ុន បានស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឱ្យជួយពាំនាំសំណូមពររបស់ខ្លួនដើម្បីស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីដើម្បីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូងតាមពេលវេលាសមស្របណាមួយ ដើម្បីបានជួបសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា ក្នុងជីវភាពល្អប្រសើរនៅសាធារណរដ្ឋកូរ៉េ ដែលមានប្រមាណជិត ៦ម៉ឺននាក់។

    ឆ្លើយតបនឹងសំណូមពរនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ សន្យានឹងនាំយកសំណូមពរនេះទៅជម្រាបជូនសម្ដេចតេជោ។ 

  បន្ថែមពីលើនេះលោករដ្ឋមន្រ្តីបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមបន្ដយកចិត្តទុកដាក់លើកិច្ចការងារ ប្រឹងប្រែងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងរៀនបន្ថែមនូវភាសារបរទេស ដោយហេតុតែកម្ពុជាបច្ចុប្បន្នកំពុងមានតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកទេសជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង