ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាំធុងបាស់ឌឺដងនៅវត្ត ថ្ងៃឆ្លងបុណ្យភ្ជុំ ឈានឲ្យមានអំពើហឹង្សារហូតស្លាប់មនុស្ស

86

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុគីម បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាជនដៃដល់ឈ្មោះ រុំ រ៉ា អាយុ១៦ឆ្នាំ រស់នៅស្រុកស្នួល និងម្នាក់ទៀតឈ្មោះ សួន ពិសី អាយុ១៨ឆ្នាំ ពួកគេទាំង២នាក់ ក្នុងចំណោមបក្ខ ពួក៤នាក់ បានយកខ្សែក្រវ៉ាត់ វាយចំកជនរងគ្រោះពីក្រោយ នៅពេលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យដួលម៉ូតូបោកក្បាលទៅនិងផ្លូវថ្នល់ និងត្រូវបានស្លាប់ ក្រោយពីនាំមកសង្រ្គោះ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១០ តុលា បន្ទាប់ពីបានធ្វើសកម្មភាពបានមួយថ្ងៃ ខណៈបក្ខពួករបស់ពួកគេ២នាក់ទៀតកំពុងតែគេចខ្លួន។
អំពើហឹង្សាឈានឲ្យមានមនុស្សស្លាប់នេះ បានផ្តើមចេញពីការឌឺដងគ្នា នៅក្នុងពិធីរាំធុងបាស់ នៅក្នុងវត្តមួយ ក្នុងឃុំស្រែចារ ស្រុកស្នួល កាលពីយប់ថ្ងៃទី៩ តុលា។ ជនរងគ្រោះឈ្មោះសួន ពិសី អាយុ១៨ឆ្នាំ រស់នៅស្រុមមេមត់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយរងការវាយពីក្រុមជនដៃដល់៕

អត្ថបទដែលជាប់ទាក់ទង