ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ ដឹកឈើឲ្យឧកញ៉ា គង់ ក្រឹង មិនទាន់ដល់ផង ត្រូវដួលម៉ូតូ ឈើកិនបែកក្បាលស្លាប់

111


ខេត្តក្រចេះ៖ ស្រ្តីម្នាក់ ដែលមានប្រកបរបរដឹកឈើធំៗតាមម៉ូតូ បានស្លាប់យ៉ាងអាណោចអាធ័ម ពេលដែលខ្លួន កំពុងជិះម៉ូតូដឹកឈើ យកទៅឲ្យឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ សម្រាប់ដឹកចេញទៅវៀតណាម ប៉ុន្តែបានពាក់កណ្ដាលផ្លូវ បែរជាដួលកិនក្បាលខ្លួនឯង ស្លាប់ នៅនឹងកន្លែង ត្រង់ចំណុចជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីម៉ោង៧ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ជនរងគ្រោះជាស្ដ្រី អាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ។ នេះមិនមែនជាលើកទី១ទេ ដែលអ្នករកស៊ីដឹកឈើ បានស្លាប់ដោយសារ តែដួលម៉ូតូ ហើយឈើសង្កត់ពីលើស្លាប់នោះ៕

អត្ថបទដែលជាប់ទាក់ទង