ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញក្លែងក្លាយ​ មានទម្ងន់ប្រមាណ​ ៤០តោន​ ត្រូវបានសមត្ថកិច្ច​ដុតកំទេច​ចោល

493

(រាជធានីភ្នំពេញ)​៖ នៅរសៀលថ្ងៃ សុក្រ ទី ១២ ខែតុលា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល​ សហការជាមួយ​មន្រ្តី​នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានចុះអនុវត្តដីការសំរេច របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ធ្វើពិធីដុតបំផ្លាញចោល​ ទំនិញល្មើស​ច្បាប់មួយចំនួន​ មានដូចជា​:​ នំក្លែងបន្លំម៉ាកសញ្ញា;​ ស្ករត្នោតកែច្នៃពីស្ករស;​ បារី៥៥៥ក្លែងក្លាយ;​ ទឹកដោះគោយ៉ាអួររំលោភសិទ្ធចែកចាយ;​ ទឹកស៊ីអុីវ​ មានស្លាកសញ្ញាពុំសមស្រប​ និងគ្រឿងសម្អាងក្លែងក្លាយ​ ដែលមាន​ ទម្ងន់សរុបប្រមាណ​ ៤០​ តោន​ ។

សូមជម្រាបផងដែរថា​ ទំនិញក្លែងក្លាយទាំងនេះ​ ត្រូវបានសមត្ថកិច្ចចម្រុះ​ ឆែករកឃើញ​ និងរឹបអូសបានពីតាម បណ្តាឃ្លាំងស្តុកទំនិញនានា​ នៅរាជធានីភ្នំពេញក្នុងរយ:ពេលកន្លងមក​ ។

អត្ថបទដែលជាប់ទាក់ទង