ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាបាល់ទះវិសាខាកម្ពុជា ចាញ់ក្រុមកីឡាបាល់ទះវិសាខាថៃ ក្នុងការប្រកួតមិត្តភាព

107


​ភ្នំពេញ៖ក្រុមកីឡាបាល់ទះវិសាខានៃព្រះរាជាណាចក្រកម្ពុជា បានចាញ់ក្រុមកីឡាបាល់ទះវិសាខា នៃព្រះរាជាណាចក្រថៃ ក្នុងលទ្ធផល២សិតទល់៣សិត នៃការប្រកួតមិត្តភាពអន្តរជាតិជាមួយ នៅទីលានកីឡាបាល់ទះវិសាខា ក្នុងបូរីហ្គ្រេនភ្នំពេញ ។

​ការប្រកួតជាមិត្តភាពនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១កញ្ញា។លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសដួងអប់រំយុវជន និង កីឡានិងជាអនុប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួមទស្សនាការប្រកួតនេះ ។

​នេះគ្រាន់តែជាការប្រកួតជាមិត្តភាពដើម្បីស្ទង់ពីសមត្ថភាព តែប៉ុណ្ណោះ។ លោកគង់ កៃដូអ្នកគ្រប់គ្រងក្លិបកីឡាបាល់ទះវិសាខា នៃព្រះរាជាណាចក្រថៃ បាននិយាយថាការប្រកួតមិត្តភាព អន្តរជាតិលើនេះ ដើម្បីធ្វើផ្លាល់ប្តូរបទពិសោធន៍ និងបច្ចេកទេសក្នុងការឈាន ទៅរកភាពជោគជ័យឲ្យកាន់តែខ្លាំងជាងមុន នាថ្ងៃអនាគតនិងរឹតបន្តឹង ចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ តាមរយៈវិស័យកីឡា ជាពិសេសជំរុញនិង លើកទឹកចិត្តកីឡាករទាំងអស់ ឲ្យកាន់តែមានជឿជាក់លើក សមត្ថភាពខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង