ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានមុខសញ្ញាជូញដូរ រក្សាទុក និងប្រើប្រាស់ សារធាតុញៀន៧នាក់ រួមជាមួយវត្ថុតាង

137


សៀមរាប៖ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៨បានឲ្យដឹងថា នគរបាលបាន ចុះបង្ក្រាបការជូញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃុំដានរុន ជាលទ្ធផលបង្ក្រាបបានមុខសញ្ញាចំនួន ៧នាក់ រួមជាមួយវត្ថុតាង។

នគរបាលមូលដ្ឋាន បានបន្ថែមថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងដឹកនាំកម្លាំង ដោយលោកអនុសេនីយ៍ឯក អ៊ូ ចាន់ធី អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននាំកម្លាំងផ្នែកការងារ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដានរុន និងប៉ុស្ដិ៍កៀនសង្កែ ធ្វើការចុះបង្ក្រាបការជូញដូរ រក្សាទុក និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន នៅភូមិជ្រៃជើង ឃុំកៀនសង្កែ និងភូមិគោកឬស្សីខាងត្បូង ឃុំដានរុន ជាលទ្ធផលបង្ក្រាបបានមុខសញ្ញាចំនួន ៧នាក់ ភេទប្រុស ក្នុងនោះមានមុខសញ្ញាជួញដូរ ១នាក់ និងមុខសញ្ញាចាត់ចែង ប្រើប្រាស់សារធាតុញៀន ៦នាក់ ព្រមទាំងវត្ថុតាងមួយចំនួន ដូចរៀបរាប់ខាងក្រោម ៖ ដាវសាំម៉ូរ៉ៃ និងកាំបិតចំនួន ៦ដើម ម្ស៉ៅគ្រីមសថ្លា ១កញ្ចប់តូច
ទូរស័ព្ទដៃចំនួន ៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនមុខសញ្ញាទាំង ៧នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានរៀបចំសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង