យុវជនម្នាក់ ត្រូវបានគេអារកសម្លាប់ យកកទម្លាក់ លើស្ពានព្រែកតាមាក់
ខេត្តកណ្តាល ៖ មានករណីឃាតកម្មមួយ ដែលយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ អារកសម្លាប់ហើយយកមកទម្លាក់ចោលនៅជាប់បង្កាន់លើស្ពានព្រែកតាមាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីជាង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សពជនរងគ្រោះ ឈ្មោះ លីត អាយុ១៨ឆ្នាំ មុខរបរកម្មករឡឥដ្ឋ រស់នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ចំពោះមូលហេតុច្បាស់លាស់យ៉ាងណា សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ប្រាប់នៅឡើយ ព្រោះកំពុងស្រាវជ្រាវ ៕