ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីប៉េតង់អ៊ុន ស្រីយ៉ាដណ្ដើមបានពានជើងឯក ម៉ាស្ទ័រប៊ូលនៅប្រទេសបារាំង

125


​ភ្នំពេញ៖កីឡាការិនីប៉េតង់កម្ពុជាអ៊ុនស្រីយ៉ាដណ្ដើមបានជើងឯកពានរង្វាន់ម៉ាស្ទ័រប៊ូលនៅប្រទេសបារាំងលើវិញ្ញាសាវាយ១នាក់ទល់១នាក់នារីក្នុងព្រឹត្តិការណ៍ ពានរង្វាន់ម៉ាស្ទ័រប៊ូលនៅប្រទេសបារាំង។

​កីឡាការិនីកម្ពុជារូបនេះបានប្រកួតផ្ដាច់ព្រ័ត្រឈ្នះកីឡាការិនីបារាំងក្នុងលទ្ធផល១៣ទល់៦ ។សូមបញ្ជាក់ថានេះជាការប្រកួតពិសេសមួយដោយអនុញ្ញាត ឲ្យតែកីឡាការិនីដែលជាម្ចាស់មេដាយមាសពិភពលោកចូលប្រកួតតែប៉ុណ្ណោះ ។

លោក អ៊ឹម ផាត ជាគ្រូបង្វឹកជើងចាស់នោះបានប្រាប់ ឲ្យដឹងពីប្រទេសបារាំងមកថា កាលពីវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រស្រីយ៉ាបានយកឈ្នះកីឡាការិនីថៃក្នុងលទ្ធផល១៣ទល់៧ ។

លោកបានបន្តថាព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ម៉ាស្ទ័រនេះមាន៧ប្រទេសចូលរួមដែលសុទ្ធសឹងជាប្រភេទប្រទេសដែលមានកីឡាករ-កីឡាការិនីម្ចាស់មេដាយមាសកម្រិតពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែ ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កា ចំណែកប្រទេសបារាំងមាន២ក្រុម៕

អត្ថបទដែលជាប់ទាក់ទង