ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលបោះសំរាមចោលក្នុងព្រែកកោះយ៉ ខេត្តកោះកុងបានសារភាពកំហុស និងសុំទោសជាសាធារណៈពីកំហុសឆ្គងរបស់ខ្លួន

296


កោះកុង៖ មនុស្សសំរាម , អាជ្ញាធរស្រុក កម្លាំងនគរបាលស្រុក សហការជាមួយ មន្ទីរបរិស្ថានខេត្តកោះកុង បានហៅប្រជាពលរដ្ឋដែលបោះសំរាមចូលក្នុងព្រែក (ស្ពានដែកប៉ាក់ខ្លង) មកណែនាំគាត់ និងធ្វើកិច្ចសន្យាជាមួយសម្ថកិច្ច និងឲ្យរើសសំរាមដែលគាត់បានចោលដែលនៅសេសសល់ សុំទោសជាសាធារណៈ។

ក្រសួងបរិស្ថាន នៅថ្ងៃទី១៣តុលា បានឲ្យដឹងថា បុរសម្នាក់ដែលបានបោះសំរាម ពីលើស្ពានចូលក្នុងព្រែកកោះយ៉ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាមនៅផ្សារបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បុរសរូបនេះ បានសារភាព និងទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ា នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងអាជ្ញាធរស្រុក។ បុរសរូបនេះបានបញ្ជាក់ថា កាលដែលខ្លួនបោះសំរាមចោលខ្លះ ដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះត្រូវបោះសំរាមចោលខ្លះ។ សាយ សារុត បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថាមិនធ្វើដូច្នេះទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង