Lexus Rx300 ព្រលះ Lexus Rx 330 នៅផ្លូវជាតិលេខ ៤ ស្រុកភ្នំស្រួច មិនមានអ្នករងរបួសធ្ងន់
កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៥ នឹង ២០ នាទីលើផ្លូវជាតិលេខ ៤ នៅចន្លោះគីឡូម៉ែត្រ៦៦~៦៧ ស្ថិតនៅចំណុចមុខភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ម៉ាក Lexus Rx 300 ពណ៍ទឹកមាស ស្លាកលេខព្រះសីហនុ 2A-9925 អ្នកបើកបរគេចខ្លួនបាត់ រថយន្តរេចង្កូត មកខាងឆ្វេងដៃ មកបុករថយន្ត ១គ្រឿងម៉ាក Lexus RX330 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2P-7277 អ្នកបើកបរឈ្មោះតឹម សារឹទ្ធ ភេទប្រុសអាយុ 59ឆ្នាំ រស់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បើកបរទិសដៅបញ្ច្រាសគ្នា ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យរងរបួសស្រាល និងខូចខាតរថយន្ដ 330 ធ្ងន់ធ្ងរ ។ បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានជំនាញស្រុក ស្ទួចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ដ ដើម្បីចាត់ការដោះស្រាយតាមនិតិវិធី៕