ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្មេងសោះ ក្លាយខ្លួនជាចោរឆក់កាបូប ប៉ូលីសចាប់បានជាបន្តបន្ទាប់២នាក់

147

ភ្នំពេញ៖ ជនសង្ស័យ២នាក់ មានអាយុនៅក្មេងខ្ចីនូវឡើយ បានក្លាយខ្លួនជាចោរឆក់កាបូប ត្រូវបានសមត្ថកិច្ចប៉ូលីសចាប់បានជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេធ្វើសកម្មភាពឆក់បានសម្រេច ហើយរត់គេចខ្លួនម្នាក់ចាប់បានម្នាក់ជាក់ស្តែងនោះ។

   អំពើឆក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៩និង៤៥នាទីនៅចំណុចមុខផ្សារសំណង់១២ ផ្លូវ លេខ២៦៥ ក្រុមទី៤៣ ភូមិ១៣ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា ជនសង្ស័យ០១នាក់ឈ្មោះ គង់ សេនរិទ្ធី វិសាល ហៅ ជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  ជាអ្នកបើកម៉ូតូ  និងចាប់យកវត្ថុតាងម៉ូតូម៉ាក Honda C125 ស៊េរី2014 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CV- 3802 ចំណែក បក្សពួកឈ្មោះ ថន ចាន់វណ្ណះរាសី ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយក្រោយ ធ្វើសកម្មភាពឆក់ បានយកកាបូបដៃរបស់ជនរងគ្រោះគេចខ្លួនបាត់  ឃាត់ខ្លួន នៅចំណុចមុខផ្សារសំណង់១២ ផ្លូវ លេខ២៦៥ ក្រុមទី៤៣ ភូមិ១៣ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួររកបក្សពួកបន្ត ។

   លុះដល់ម៉ោងប្រហែល ១៤និង៥០នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល កំលាងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក៏បានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ទៀត ឈ្មោះ ថន ចាន់វណ្ណះរាសី  ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួន នៅចំណុចមុខផ្ទះលេខ៤D ផ្លូវ២០០៤ ក្រុម ទី៦ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងកាបូបដៃជនរងគ្រោះមកវិញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់ ។

    ជនសង្ស័យ ឈ្មោះ ថន ចាន់វណ្ណះរាសី ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤D ផ្លូវ២០០៤ ក្រុមទី៦ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

     វត្ថុតាងចាប់យករួមមាន កាបូបដៃមួយពណ៌ខ្មៅ ក្នុងនោះមាន លុយខ្មែរ ចំនួន ៤៧០០០០៛ (សែសិបប្រាំពីរម៊ឺនរៀល) . ប្រាក់ដុល្លារចំនួន៣០$ (សាមសិបដុល្លារអាមេរិក) និងទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung ពណ៌ក្រហម  (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ យកទៅ)  បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

   បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

    

អត្ថបទដែលជាប់ទាក់ទង