ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះក្លឹបកម្សាន្តដែលកំពុងសាងសង់ ស្ថិតក្នុងស្រុកពញាឭ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់

84

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានអោយដឹងថា​ ពេលនេះ អគ្គិភ័យកំពុងឆាបឆេះ ក្លឹបកម្សាន្តដែលកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់ នារសៀលថ្ងៃទី១៣តុលានេះ។
លោកបញ្ជាក់ថា ​អគ្គិភ័យនេះបណ្ដាលមកពីជាងផ្សារដែក ​ដែលកំពុងតែជួសជុលនៅខាងក្នុងក្លឹប ស្រាប់តែឆ្លងចរន្ដអគ្គិសនីឆេះតែម្ដង។ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងតែអន្ដរាគមន៍ដើម្បីសង្គ្រោះ។
ទីតាំងក្លឹបដែលកំពុងសាងសង់នេះ មានជញ្ជាំងបេតុង ដំបូលស័ង្កសី ​មានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ដោយស្ថានភាពឆេះដំបូងចេញពី​ខាងក្នុង ដូច្នេះនាំឲ្យកម្លាំងសមត្ថកិច្ច មានការលំបាកក្នុងការ​ចូលជួយអន្ដរាគមន៍។

អត្ថបទដែលជាប់ទាក់ទង