ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ករណីបទល្មើគ្រឿងញៀន

104

កោះកុង៖ នៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ស្នាក់ការ៤៨១ និងស្នាក់ការយូញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ចាការរង កងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ មេបញ្ចាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅ ស្ថិតនៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖
១.ឈ្មោះ នីម ឌីណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិទូលពោធិ៍ ឃុំតានូនស្រុកបូទុមសាគរ ខេត្តកោះកុង
២.ឈ្មោះ សុខ លីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរប្រ៊ូឡាន មានទីលំនៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ។
៣.ឈ្មោះ ម៉ៅ ស្រីលីន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិថ្មី ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
កម្លាំងបានដកហូតសម្ភាររួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ទម្ងន់ ៨.១៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ដាវស៊ាំម៉ូរ៉ៃចំនួន ០៩ដើម ទូរស័ព្ទ ចំនួន ០៥គ្រឿង ដែកឆាបកែច្នៃចំនួន០១ដើម កូនកន្រ្តៃចំនួន០៤ កាបូបដៃចំនួន០២ ម៉ូតូចំនួន ០១គ្រឿង សៀវភៅកត់ លេខទូរស័ព្ទចំនួន០១ក្បាល កាតវីស៊ីត ចំនួន ០៧សន្លឹក និងសម្ភារប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នៅថ្ងៃទី១៣តុលានេះ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង