ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម​​​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អន្តរក្រសួងកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព

111

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុ ប្រទេសវិញ ដោយសុវត្តិភាពហើយ នៅព្រឹកអាទិត្យថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ។

យោងតាមបណ្ដាញទំនាក់ទំនង​ សង្គមហ្វេសប៊ុក របស់សម្ដេចក្រឡាហោម បានឲ្យដឹងថា សម្ដេចក្រឡាហោម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុ ប្រទេសវិញ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទស្តីពី ការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ – ១២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រទេសចូលរួម ជាង៨០ប្រទេស( ថ្នាក់ប្រធានាធីបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ សង្គមស៊ីវិល និងវិស័យឯកជនជាង១០០០នាក់) ដែលបានចូលរួមផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង