ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបង្សុកូលដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ័ព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

118

កូរ៉េ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ព្រមទាំងមន្ត្រីការទូត និងបុគ្គលិក នាថ្ងៃអាទិត្យ ទី៥កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ​ បានរៀបចំពិធីបង្សុកូលដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ័ព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ គម្រប់ខួប៦ឆ្នាំ នៃការយាងចូលទីវង្គតរបស់ព្រអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០១៨)។

សូមដួងព្រះវិញាណក្ខ័ន្តព្រះបរមរតនកោដ្ឋទ្រង់គង់ប្រថាប់ដោយសុខក្សេមក្សាន្តនាទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

   លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “កូន ចៅ ចៅទួតរបស់ព្រះអង្គ មិនអាចបំភ្លេចព្រះអង្គបានទេ…! ទូលព្រះបង្គុំយើងខ្ញុំទាំងអស់គ្នា នៅកូរ៉េបានថ្វាយព្រះរាជមហាកុសល ដល់ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរតនកោដ្ឋ ព្រឹកមិញនេះ ក្នុងខួប៦ឆ្នាំ ដែលព្រះអង្គយាងសោយព្រះទីវង្គត ដោយក្តីអាលោះអាល័យបំផុត”។

    សូមក្រាបថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបាន តែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឪកាស គម្រប់ខួប៦ឆ្នាំ នៃយាងសោយទីវង្គត របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ”៕

 

  

អត្ថបទដែលជាប់ទាក់ទង