ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយគំនុំដៀលត្មេះ យុវជនម្នាក់ ចាប់ក្មេងស្រីម្នាក់បញ្ចេញកំហឹងជំនួសម្តាយ រំលោភ អារក ខ្វេះភ្នែក

134

ខេត្តឧត្តរមានជ័យ: ដោយសារតែស្រ្តីម្នាក់ និយាយដៀលត្មេះថាមករស់នៅក្រោមសំយាបផ្ទះគេ ធ្វើឲ្យយុវជនម្នាក់អាយុ១៧ឆ្នាំ កើតជាកំហឹងគុំកួន រហូតឈាប់ទៅចាប់កូនស្រី ស្រ្តីម្នាក់នោះ យកទៅរំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយយកកាំបិតអារក និងខ្វេះភ្នែក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង ​បានឲ្យដឹងថា សមត្ថកិច្ចបានចុះស្រាវជ្រាវកំណត់បានមុខសញ្ញា ឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះជិន ជឿន ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅស្រុកបារាយ ខេត្តកំពង់ធំ មកស្នាក់រកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរធ្វើសិប្បកម្មឈើ។

ឆ្លងតាមការសួរចម្លើយជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យ បាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានទៅចាប់បីជនរងគ្រោះឈ្មោះហ៊ុន ស្រីរ៉ា ហៅរ៉ា ហៅញ៉ាញ់ ភេទស្រីអាយុ ៥ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ដែលកំពុងតែដេកលក់នៅលើអង្រឹង ក្រោមផ្ទះតែម្នាក់ឯង ចេញពីក្នុងអង្រឹងដើរចូលទៅក្នុងព្រៃ ខាងក្រោយផ្ទះ របស់ជនរងគ្រោះ ចម្ងាយប្រហែលជា ៨០ម៉ែត្រ ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន ខ្ញុំក៏បានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្មភាពរំលោភជនរងគ្រោះ រហូតបានសម្រេចចំនួន១ដង។ ពេលរំលោភរួច ខ្ញុំ បានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែចុងស្រួចនៅនិងផ្ទះរបស់ខ្ញុំ ហើយដើរត្រឡប់ទៅកន្លែងកើតហេតុវិញ រួចបានយកកូនកាំបិតទៅអាផ្តាច់បំពង់ករបស់ជនរងគ្រោះ ព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលឲ្យបែកទាំងសងខាង ព្រោះធ្លាប់ឮគេនិយាយថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញនោះ សមត្ថកិច្ចមិនអាចរកឃើញនោះទេ។

នគរបាលមូលដ្ឋាន បាននិយាយថា ចំពោះមូលហេតុដែលសម្លាប់ គឺមានទំនាស់ជាមួយម្តាយជនរងគ្រោះ និយាយដៀលខ្លួនថា មកនៅសំយ៉ាបផ្ទះរបស់គេ ហើយជនសង្ស័យ​បានរៀបគម្រោងសម្លាប់កូនជនរងគ្រោះ រយៈពេល៣ថ្ងៃមកហើយ៕

អត្ថបទដែលជាប់ទាក់ទង