ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវាយសីកម្ពុជាវ៉ាត់វណ្ណធុនឈ្នះមេដាយមាស ការប្រកួតក្រុមចម្រុះ ជាតិសាសន៍ នៃកីឡាអូឡាំពិក យុវជនលើកទី៣

813

ភ្នំពេញ៖កីឡាករវាយសីកម្ពុជាវ៉ាត់ វណ្ណធុនទទួលបានមេដាយមាសក្នុងការប្រកួតជាក្រុមចម្រុះជាតិសាសន៍
នៃព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអូឡាំពិកលើកទី៣នៅប្រទេសអាហ្សង់ទីនដែលរៀបចំឡើងដោយគណៈកម្មាធិ
ការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិ។

​លោកឧត្តមសេនីយ៍ ជាម សុភា អគ្គលេខារងនៃសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា ស្ថិតក្នុងអត្ថន័យមិត្តភាព សាមគ្គីភាពរវាងយុវជន យុវនារីមកពីជុំវិញពិភពលោក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិបានបង្កើតកម្មវិធីប្រកួតមួយដោយតម្រូវឲ្យប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន៦៤ចូលរួមប្រកួតជាក្រុមចម្រុះជាតិសាសន៍ដែលបែងចែកជា៨ក្រុមក្នុងនោះកម្ពុជាមានមោទនៈភាពយ៉ាងក្រៃលែងដែលមានកីឡាករ វ៉ាត់ វណ្ណធុន ស្ថិតនៅក្រុម អាល់ហ្វា (Alpha)ដែលមានសមាជិក ៨នាក់ មកពី៨ ប្រទេសផ្សេងៗគ្នាគឺប្រទេសអ៊ីតាលី កម្ពុជា ប៊ុលហ្គារី ឥណ្ឌា ស្វីស កាណាដា និង សហរដ្ឋអាមេរិកស្រីលង្កា ឈ្នះជ័យលាភីលេខ១ គឺមេដាយមាស។

​លោកបានបន្តថា សម្រាប់ក្រុម អាល់ហ្វា (Alpha)បានយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុម Theta រួមមានប្រទេសជប៉ុន សាធារណរដ្ឋឆែក ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង់ អេហ្ស៊ីប និងបែលហ្ស៊ិក ហើយនៅវគ្គផ្តាច់ព្រាត់ជាមួយក្រុមOmega រួមមានប្រទេសវៀតណាម អ៊ុយក្រែន ចិនតៃប៉ិ បារាំង ថៃ ណូវែលសេឡង់ ន័រវែស ហ្វីជី ។

​យោងតាមគណៈកម្មាធិការជាតអូឡាំពិកកម្ពុជាបញ្ជាក់៖មេដាយនេះមិនគិត ជាមេដាយក្នុងតារាងផ្លូវការ របស់ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣នេះទេ៕

អត្ថបទដែលជាប់ទាក់ទង