ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណុំរឿងឃាតកម្មយ៉ាងសាហាវមួយ ត្រូវបានបំបែកដោយប្រើប្រាស់រយៈពេល៧ថ្ងៃ ដោយចាប់ជាតិខ្មែរឥស្លាមពីរនាក់

138

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យពីរនាក់ ដែលអារកសម្លាប់បុរសម្នាក់ កាលពីសប្តាហ៍មុន ត្រូវបានចាប់ខ្លួនបានហើយ ហើយនៅថ្ងៃទី១៤ខែតុលានេះ សមត្ថកិច្ចជំនាញបាន
កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តត្បូឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី មានករណីឃាតកម្មមួយ បានកើតឡើង ត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A. ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡើងដោយជនសង្ស័យចំនួនពីរនាក់ គឺ:១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំជាតិខ្មែរឥស្លាម នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកជនរងគ្រោះឈ្មោះ ប៊ិន ម៉េងស៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមុខរបរ ឆ្មាំការពារចំការកៅស៊ូ។
តាមដំណើរសាច់រឿង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីផ្ទះបងប្អូនត្រឡប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូក៏បានពើបប្រទះ ជនសង្ស័យចំនួនពីរនាក់ គួរឲ្យសង្ស័យ ក៏បានឈប់ម៉ូតូ បម្រុងចុះទៅសាកសួរ ក៏ត្រូវជនទាំងពីរខាងលើកាប់ និងអារកសម្លាប់តែម្តង។ ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដើររកក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យការិយាល័យជំនាញ​បើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួន​ជនសង្ស័យទាំងពីរនាក់ ខាងលើយកមកសាកសួរ។ តាមចម្លើយសារភាព ជនសង្ស័យ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំងពីរនាក់ បាននិងកំពុងជក់ថ្នាំ នៅផ្លូវចំការកៅស៊ូ ក៏បានឮសំឡេងម៉ូតូ រួចក៏ឃើញជនរងគ្រោះឈប់ម៉ូតូបម្រុងមកចាប់ខ្លួន ក៏សម្រេចចិត្តកាប់សម្លាប់តែម្តង។

ផ្អែកតាមចម្លើយសារភាពខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ​ ទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


អត្ថបទដែលជាប់ទាក់ទង