ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃចម្លែកនិមន្តចែកអំណោយដល់អ្នកធាក់ស៊ីក្លូរពេលយប់

124


ភ្នំពេញ៖ អ្នកដំណើរនាំគ្នាឆ្ងល់ថាហេតុអ្វីក៏ព្រះសង្ឃចែកអំណោយពេលយប់ថ្ងៃ អាទិត្យ ទី ១៤ ខែ តុលា ២០១៨ ។ នៅចំណុចបណ្តោយផ្លូវលេខ២១៧ក្នុងភូមិ ៥ សង្កាត់ អូរឫស្សីទី៣ ខណ្ឌ៧មករា មានក្រុមតាៗរត់សុីក្លូ ចំនួន១៥០នាក់ លោកសង្ឃចំនួន១៤ ដឹកនាំដោយព្រះគ្រូចៅអធិការវត្ត ទួលសន្តិវន្ត ហៅវត្តទួលអស់លោក ដែលមានព្រះនាម ខេន សុខនៅ ហៅវណ្ណា ។

គួរបញ្ជាក់ថា៖ក្នុងនោះមាន១០០នាក់ ក្នុងម្នាក់ៗ ទទួលបាន មុង១ ភួយ១ ខ្នេីយ១ កន្ទេល១ មី១កេះ ត្រីខ២កំប៉ុង ទឹកដោះគោ៦កំប៉ុង ស្កស៦កញ្ចប់ តែ៨កញ្ចប់ ទឹកក្រូច៨កំប៉ុង និង ៥០ នាក់ទៀត ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣០០០០រៀល ។

មានការងឿងឆ្ងល់ខ្លះថាហេតុអ្វីព្រះសង្ឃអង្គនេះចែកអំណោយនៅពេលយប់ក្នុងពេលដែលព្រះសង្ឃនៅរដូវចូលវស្សាគេមិនអោយព្រះសង្ឃនិមន្តពេលយប់ទេ៕

អត្ថបទដែលជាប់ទាក់ទង