ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថស្រុករលាប្អៀរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច និងធ្វើឱ្យខូចខាត

40

ខេត្តកំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ម៉ប អឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន្ន នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅវេលាម៉ោង០២:១០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ គង់ បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(នៅចំណុចកើតហេតុ) ពីបទ (លួច) និងធ្វើឱ្យខូចខាតដោយចេតនា : វត្ថុតាងដកហូតរួមមាន: ពូថៅដៃ ដងឈើចំនួន ០១។

ចំពោះសម្ភារៈដែលជនសង្ស័យបានលួចយករួមមាន ពូកដេក ០១ ម៉ូទ័របូមទឹក០១គ្រឿង អាគុយចំនួន០១ (បានប្រគល់ជូនជនរងគ្រោះវិញ)។

ជនសង្ស័យ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ និងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអនុវត្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង