ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ត្រូវនាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ចុងក្រោយសុំទោស សារភាពកំហុស និងធ្វើកិច្ចសន្យាអប់រំ

64

ភ្នំពេញ៖ មុនដំបូងមិនចង់សារភាពទៀត ចង់ទម្លាក់ថា ឡាននេះជួលឲ្យអ្នកផ្សេង តែចុងក្រោយ និងមន្រ្តីរបស់យើងជំនាញខាងសួរនាំផង ទើបសារភាព គឺឡានខ្លួនឯង និងបើកដោយខ្លួនឯង។

ប្រហែលគាត់គិតថា ផ្លូវដែលគាត់បើកនោះ ជាកម្មសិទ្ធិរបស់គាត់ តែខ្ញុំអាណិតគាត់វិញទេ, អាណិតត្រង់ថា ឡានរងគ្រោះ អ្នកបើកស្លូត តែបើស៊យប៉ះអ្នកបើកឡាន អ្នកមែនវិញ អាចគ្រោះថ្នាក់ដល់អាយុជីវិតគាត់ផងក៏មិនដឹង។

សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបេីកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០នាទីរសៀល និងម៉ោង ២១:០០នាទីយប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ ។

បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា “ល្ងាចមិញ វេលាម៉ោង៦:១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូច វីឌីអូ នេះកើតឡើង។ ដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណ។ ផ្លាកលេខរថយន្តៈ 2BG-0265”

ក្រោយពីធ្វេីការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស ថាដោយសារមានការខឹងទេីបខ្លួនបេីកបរដូច្នេះ ។ ដោយមានការសារភាពកំហុស និងធានាពីឳពុក សមត្ថកិច្ចបានធ្វេីការណែនាំអប់រំ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វេីដំណេីរតាមដងផ្លូវ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វេីឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង