ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅធឹម សំអាន នាំយកអំណោយសម្ដេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតចំនួន218គ្រួសារ

95

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ. នាយកនិងនាយករងរដ្ឋបាលខណ្ឌ .ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញ .ចៅសង្កាត់.ព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅជាច្រើនរូបទៀត ដោយបានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយបានយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលពួកគាត់រស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកព្នៅ.ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានសង្កាត់ខាងលើនៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម .មីមួយកេស.ទឹកត្រីមួយយួរ និង ថវិកា2មុឺនរៀលផងដែរ ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងថាចំពោះអំណោយ ដែលយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខាងលើនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនដោះស្រាយជីវភាព ។

បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ218គ្រួសារនៅសង្កាត់.ខណ្ឌ ខាងលើនោះពួកគាត់ពិតជាមានទឹកចិត្តសប្បាយរីករាយខណៈបានទទួលអំណោយសម្ដេចទាំងទ្វេរតាមរយះលោកអភិបាលរាជធានីភ្នំពេញ ហើយលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានយកអំណោយសម្ដេចទាំងទ្វេរយកមកចែកជូនដល់ដៃពួកគាត់ដោយផ្ទាល់នៅពេលនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង