ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូព្រះរាណាចក្រកម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel វៀតណាម

44

 

វៀតណាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូព្រះរាណាចក្រកម្ពុជា ទស្សនៈ កិច្ច នៅក្រុមហ៊ុន Viettel នារសៀល ថ្ងៃព្រហស្បតិ៍៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ ។
ថ្ងៃងក្នុងឱកាសនោះ លោក តាវ ឌឹកថាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Viettel បានមានប្រសាសន៍ថា ៖ បណ្តាញទូរគមនាគមន៍ Viettel គឺជាបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ។ លោក បានបន្តទៀតថា ចំពោះក្រុមហ៊ុន Viettel នៅកម្ពុជាទទួលបានការគាំទ្រច្រើន និងទទួលបានជោគជ័យ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះក្រុមហ៊ុន Veittel បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ពីមានដើមទុនតិចតួច រហូតក្លាយជាក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិជ្ជា ព័ត៌មានវិទ្យា និងសម្ភារៈបរិក្ខាយោធា ។

ទស្សនកិច្ចនេះផងដែរធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៦ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង