ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រព្រឹត្តអំពើហិង្សា វាយយកទូរស័ព្ទដៃ

49

 

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា វា.យយកទូរស័ព្ទដៃ ០១គ្រឿង។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉៣០នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្នោះ ហន ភេទប្រុស អាយុ ២៤ឆ្នាំ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (វា.យយកទូរស័ព្ទដៃ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉០៥នាទី រំលងអធ្រាត្រ ។

ជនរងគ្រោះឈ្មោះ ថុន ថុល ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។

ជនសង្ស័យឈ្មោះ ហៀង ហន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅ និងមុខរបរ ពុំពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក :ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌បៃតងចាស់ (បានប្រគល់ជូនជនរងគ្រោះវិញ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង