ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ សម្ពោធសមិទ្ធផលនានា ដាក់ឲ្យប្រើ ប្រាស់ វត្ដមហាកំពែងរាជកំពូលពេជ្រ ដើម្បីចូលរួមលើកកម្ពស់វិស័យពុទ្ធចក្រ និងអាណាចក្រ

47

ក្រចេះ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ដើម្បីចូលរួមលើកកម្ពស់វិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យរីកចម្រើនទៅថ្ងៃអនាគត ។ ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។

. សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ ក្រោយ,ដងទង់, កុដ្ឋ, បន្ទប់ទឹក រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើននាក់ទៀត ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ថា៖ រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែល យើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចជម្រុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូបក៏គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងវត្តមហាកំពែងរាជកំពូលពេជ្រ នេះ ។

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំម្រុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង