ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករផ្សារបន្លែច្បារអំពៅ ត្រេកអរពេលប្រធានផ្សារ ធ្វើរោងខ្នាតធំទូលាយ ជូនដល់ពួកគាត់អង្គុយលក់ដូរទំនិញឬអីវ៉ាន់

45

 

ភ្នំពេញ៖លោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅឬផ្សារក្រោមនោះបានប្រាប់មកគេហទំព័រភ្នំពេញរីផតធើ នៅព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2023នេះថា ដោយពិនិត្យមើលឃើញពីការលំបាករបស់បងប្អូនអាជីវករនៅផ្សារបន្លែច្បារអំពៅនាសព្វថ្ងៃនេះហើយស្របពេលឈានចូលដល់រដូវវស្សាមានភ្លៀងធ្លាក់មកជោគជាំស្ទើររៀងរាល់យប់ថ្ងៃនោះគឺបង្កការលំបាកដល់ពួកគាត់ក្នុងការលក់ដូរទំនិញគ្រប់មុខពិសេសទំនិញជាប្រភេទមុខម្ហូបចំណីអាហារត្រីសាច់.បង្គាក្រៀមនិងបន្លែបង្កាគ្រប់មុខនៅក្រោមដំបូលឆ័ត្រដោយប្រឈមនិងការលំបាកគ្រប់យ៉ាងពិសេសបញ្ហាហាយនិភ័យ។

ដូចនេះដើម្បីអោយបងប្អូនអាជីវករផ្សារមានភាពងាយស្រួលក្នុងការអង្គុយឬឈរលក់ដូរទំនិញរបស់ពួកគាត់នាសព្វថ្ងៃនេះនិងបងប្អូនអតថិជនដែលមានការគាំទ្រមកលើមុខទំនិញនៅផ្សារបន្លែច្បារអំពៅផងនោះទើបលោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញក៏បានរាយការណ័ដោយសុំគោលការពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការកែលម្អរទីផ្សារបន្លែច្បារអំពៅអោយមានរបៀបរៀបរយល្អប្រសើពោលគឺមានសោភ័ណ្ឌភាពផ្សារហើយបញ្ចៀសនូវហាយនិភ័យផងនោះដោយធ្វើការដោះដូរឆ័ត្រចេញដោយធ្វើជារោងថ្មីមានសភាពទ្រុងទ្រាយខ្នាតធំដោយមានទទឹងនិងបណ្ដោយមានលក្ខណៈទ្រុងទ្រាយធំហើយទ្រវែងហើយមានកម្ពស់ខ្ពស់ជាងឆ័ត្រហើយមានការងាយស្រួលក្នុងការអង្គុយលក់ដូរអីវ៉ាន់ហើយលើសពីនេះទៀតនោះមានផាសុខភាព បរិស្ថានល្អដោយមិនក្ដៅដូចគ្រាមុនៗឡើយ ។

លោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានអោយដឹងទៀតថានៅពេលខាងគណៈកម្មការផ្សារបន្លែរៀបចំធ្វើរោងថ្មីមានលក្ខណះស្ដង់ដាជូនដល់បងប្អូនអាជីវករក្នុងការអង្គុយលក់ដូររាល់មុខទំនិញគ្រប់ប្រភេទនោះគឺពួកគាត់មានការគាំទ្រជាខ្លាំងក្នុងការធ្វើរោងថ្មីមានលក្ខណៈស្ដង់ដាជូនដល់ពួកគាត់ ។

រីឯបងប្អូនអាជីវករលក់ដូរអីវ៉ាន់គ្រប់មុខនៅផ្សារបន្លែច្បារអំពៅជាច្រើននាក់បានលើកឡើងស្រដៀងៗគ្នាថាគឺពួកគាត់សប្បាយចិត្តណាស់ដោយលោកប្រធានផ្សារបន្លែច្បារអំពៅគាត់មានការគិតគូរដល់ពួកគាត់ដោយធ្វើរោងថ្មីមានសភាពធំទូលាយងាយស្រួលក្នុងការលក់ដូរទំនិញដោយមិនព្រួយបារម្ភដូចពេលមុនៗទៀតឡើយពោលគឺកាលពីមិនទាន់ធ្វើរោងលក់ដូរថ្មី ។
បងប្អូនអាជីវករបន្តទៀតថាកាលពីមុនពោលគឺអង្គុយលក់ដូទំនិញនៅក្រោមដំបូលឆ័ត្រជួបការលំបាកសព្វបែបយ៉ាងពេលមេឃរាំងអាកាសធាតុក្ដៅពិបាកទ្រាំ។

លុះដល់មេឃមានភ្លៀងធ្លាក់មកម្ដងៗគឺទឹកភ្លៀងសាចឬជះមកលើមុខទំនិញឬអីវ៉ាន់បណ្ដាលអោយមានការខូចខាតជាអន្លើរៗហើយអង្គុយឬឈរលក់ដូរដោយពាក់ឬគ្របអាវភ្លៀងឬក្រណាត់កៅស៊ូ។លុះដល់ពេលនេះលោកប្រធានផ្សារគាត់ធ្វើរោងថ្មីមានលក្ខណះទ្រុងទ្រាយធំហើយមានកម្ពស់ខ្ពស់ទៀតនោះគឺលែងព្រួយបារម្ភដូចគ្រាមុនៗទៀតហើយគឺអង្គុយលក់ដូរមានភាពងាយស្រួលបំផុត ។

លោកប្រធានផ្សារបន្លែច្បារអំពៅបន្តទៀតថានៅផ្សារបន្លែសព្វថ្ងៃនេះខាងគណៈកម្មការផ្សារបានចែកជូននូវប័ណ្ណសមធម៌សុខាភិបាលដល់បងប្អូនអាជីវករហើយៗនៅពេលនេះបានធ្វើរោងថ្មីមានលក្ខណៈស្ដង់ដាធំទូលាយជូនដល់ពួកគាត់អង្គុយលក់ដូរទំនិញគ្រប់ប្រភេទថែមទៀតផងហើយពួកគាត់សម្ដែងនូវទឹកចិត្តសប្បាយរីករាយពេលបានរោងថ្មីមានសភាពធំទូលាយដូចនេះ ៕

អត្ថបទដែលជាប់ទាក់ទង