ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារនយោបាយ គឺមេដឹកនាំដើរមុខ

138


ភ្នំពេញ៖ យប់ថ្ងៃទី១៦តុលា នាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចតេជោ នឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលខ្ញុំនឹងត្រូវចេញពីប្រទេសតួកគី មកទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគម្រោងចាកចេញពីប្រទេសស្វីស នៅយប់ថ្ងៃទី២៤ តុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ តុលា ដើម្បីដឹកនាំការប្រជុំ សេចក្តីពីការព្រាងច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨។

សម្តេចតេជោ បានថ្លែងថា “ក្រឡេកមើលកម្មវិធីការងារ នៅក្រៅប្រទេសលើកនេះ ពិតជាមមារញឹក ស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរ ដែលកំពុងរស់នៅ​ និងរៀនសូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។ ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិត ដែលតម្រូវឲ្យខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង”៕

អត្ថបទដែលជាប់ទាក់ទង