ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

42

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២និង ៣០នាទី ថ្ងៃត្រង់ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរនូវសារធាតុញៀន នៅចណុចផ្នូរជាតិលេខ៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ បូណា ហាសាន់ ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរ មិនពិតប្រាក។ ជាមួយគ្នានោះ សមត្ថកិច្ចដកហូតនូវក្រាមពណ៌ ស ថ្លា ចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន ។

ចំពោះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបញ្ជូនទៅអធិការខណ្ឌឬស្សីកែវ ដើម្បីអនុវត្តតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង