ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Paul Allen សហស្ថាបនិក ​Microsoft ទទួលមរណភាព ក្នុងវ័យ៦៥ឆ្នាំ

175

បរទេស៖ លោក Paul Allen ជនជាតិអាមេរិក ដែលជាសហស្ថាបនិក នៃក្រុមហ៊ុន Microsoft ដែលត្រូវបានគេប៉ានប្រមាណថា ជាមហាសេដ្ឋីទី៤៦ មួយរូប មានទ្រព្យសម្បត្តិ រហូតដល់ ២០,២ពាន់លានដុល្លារ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅសហរដ្ឋអាមរិក) ក្នុងវ័យ៦៥ឆ្នាំ ។

លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងតាមបណ្តាញសង្គម​ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ​ថា “សហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Paul Allen បានទទួលមរណភាពហើយ ក្នុងអាយុ ៦៥ឆ្នាំ” ។

យោងតាមកំណត់ហេតុរបស់ Wikipedia បានឲ្យដឹងថា Paul Gardner Allen គឺជាមហាសេដ្ឋីអាជីវកម្ម និងជាវិនិយោគិន សប្បុរសជនអាមេរិកមួយរូប។ គាត់បានរួមគ្នាបង្កើត ក្រុមហ៊ុន Microsoft ជាមួយ Bill Gates នៅឆ្នាំ១៩៧៥ ។ នៅពេលគាត់ស្លាប់ គាត់ត្រូវបានគេប៉ាន់ស្មានថា ជាអ្នកមានបំផុតទី៤៦ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធ ប្រមាណ ២០,៣ពាន់លានដុល្លារ រួមទាំង ១០០លានហ៊ុន នៃក្រុមហ៊ុន Microsoft ។

គួរបញ្ជាក់ថា​ លោក Paul Allen កើតថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ នៅទីក្រុងស៊ីថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងបានទទួលមរណភាព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដដែល ។ បើគិតជាទ្រព្យសម្បត្តិសុទ្ធ ដែលលោកមាន មានដល់ ២០,២ពាន់លានដុល្លារអាមេរិក នេះបើតាមការកំណត់ត្រឹមខែសីហា ក្នុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង