ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ស្ទាក់ចាប់ម៉ូតូស៊េរីថ្មីចំនួន៦គ្រឿង ពេលក្រុមចោរលួចពីប្រទេសថៃ បម្រុងឆ្លងកាត់ចូលមកកម្ពុជា

63

 

បន្ទាយមានជ័យ ៖ ម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង ដែលភាគីថៃផ្តោតទៅលើករណីចោរកម្ម ត្រូវបានកម្លាំងយោធាថៃ សហការជាមួយ ភាគីកម្ពុជា ស្ទាក់ចាប់បានទាំងរំលងអធ្រាត្រ ខណ:ដែលពួកគេកំពុងជិះឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។

យោងតាមរបាយការណ៍របស់កម្លាំងវរ:ព្រំដែនថៃ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលចេញដោយកម្លាំងយោធាព្រះដែនថៃ លេខ១២ និងសហការជាមួយកម្លាំងវរ:ការពារព្រំដែនគោលកម្ពុជាលេខ ៥០៣ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញ ក ស ហើយក៏បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លុះនៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចអាងសិលា ដែលមានGPS លេខ TA ៤៩០២០៥ ក្នុងភូមិសាស្ត្រ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ទល់នឹង អូរបីជាន់ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញមនុស្សមួយក្រុម កំពុងជិះម៉ូតូឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។ បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ កម្លាំងបានបង្ហាញខ្លួនដើម្បីឲ្យពួកគេឈប់ត្រួតពិនិត្យ ផ្ទុយទៅវិញពួកគេបានផ្តួលម៉ូតូរួចរត់ឆ្លងដែន ចូលទៅក្នុងទឹកដីកម្ពុជាបាត់អស់ដោយសារយប់ងងឹតផង។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងរហូតដល់ព្រឹកព្រលឹម ទើបកម្លាំងប្រមូលបានម៉ូតូស៊ែរីថ្មីៗចំនួន៦គ្រឿង ដែលសមត្ថកិច្ចថៃបានសន្និដ្ឋានថា ម៉ូតូទាំងនេះអាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មដើម្បីនាំឆ្លងដែនចេញទៅក្រៅប្រទេស។ បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំម៉ូតូទាំងនេះ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង